ព័ត៌មានជាតិ

យុវជន​ម្នាក់​សំរេចចិត្ត​លោតទឹក​សំលាប់​ខ្លួន​ដោយ​ឪពុក​ម្តាយ​ស្តី​ដណ្តឹងប្រពន្ធ​អោយ​មិន​ពេញចិត្ត

​ភ្នំពេញ ៖ យ៉ាងហោច​ណាស់​យុវជន​ម្នាក់​បានរ​កខ​ឃើញ​ហើយ​ស្លាប់​បន្ទាប់ពី​ស្រដ់​ចេញ​ពី​ទន្លេ ហេតុ​ការណ៏​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ មីនា នៅ​ភូមិ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ បើ​តាម​សាក្សី ឈ្មោះ សុះ រ៉ា​ហ៊ី​ម៉ាស ត្រូវជា​ម្តាយមីង​ជនរងគ្រោះ​បានអោយដឹងថា ក្មួយប្រុស​គាត់​ដែល​ស្លាប់​ឈ្មោះ តូ​រ៉ស​ម៉ាន ហ្យូ​នីយ៉ា ហៅ រ៉ូនី អាយុ ២១​ឆ្នាំ ជនជាតិ​អី​ស្លាម​មាន​ទីលំនៅ ភូមិ​២​ក្រុម​៦​សង្កាត់​ជ្រោយចង្វា ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​២​ខែ​មីនា​។ នៅ​មុន​កើតហេតុ​ថ្ងៃទី​៣​ម្សិលម៉ិញ​នេះ ម៉ោង​៨​ព្រឹក​ជនរងគ្រោះ​បាន​បាត់​ចេញពី​ផ្ទះ​រក​មិនឃើញ​រហូតដល់​ម៉ោង​ជិត​២​រសៀល​ទើប​ទទួល​ដំណឹង​ថា​មាន​បុរស​ដូច​ភិនភាគ​ខាងលើ​បាន​លោត​ទឹក​សំលាប់​ខ្លួន​នៅ​ចំនុច​ស្ពាន​ជ្រោយចង្វា​ថ្មី ប៉​ន្តែ​រក​សព​មិន​ឃើញ​សោះ រហូតដល់​ម៉ោង​៧​និង​៣០​នាទី​ទើប​ស្រង់​បាន​។​តាម​ប្រភព​ពត៏មាន​មាន​ពី​លោក​សុខ លី​ត្រូវជា​អ៊ំ​បានអោយដឹងថា ក្មួយប្រុស​គាត់​មាន​បំណង​សំលាប់ខ្លួន​៣​ទៅ​៤​ដង​មក​ហើយ​កាលពី​នៅ​ប្រទេស​ម៉ាឡេ​ដោយសារ​មាន​ជំងឺ​ខូចចិត្ត​បន្ទាប់ពី​ដឹងថា​ឪពុក​ម្តាយ​បាន​ស្តី​ដណ្តឹងប្រពន្ធ​អោយ​ជា​មនុស្ស​ដែល​ខ្លួន​មិន​ស្រលាញ់ ហើយ​លោក​បាន​បន្តទៀតថា​ក្មួយ​គាត់​បាន​ស្រលាញ់​ស្រី​ម្នាក់​នៅ​ប្រទេស​ម៉ាឡេ ប៉​ន្តែ​ដោយ​ឪពុក​ម្តាយ​ខ្លួន​មិន​ពេញចិត្ត​ទើប​មក​ដណ្តឹងប្រពន្ធ​អោយ​នៅ​ស្រុក​ខ្មែរ​វិញ ចំនែក​នារី​ដែល​ខ្លួន​ស្រលាញ់​ក៏​ត្រូវ​បាន​បែកចិត្ត​ទៅទៀត ឃើញ​សកម្មភាព​ប្លែកៗ​របស់​កូន​បែប​នេះ​ក៏​បញ្ជូន​កូន​មក​ស្រុក​ខ្មែរ​វិញ ស្រាប់តែ មិន​បាន​ប៉ុន្មាន​ផង​ក៏​សរេច​ចិត្ត​បញ្ចប់​ជីវិត​ដោយ​លោតទឹក​សំលាប់ខ្លួន​តែម្តង​។​បច្ចុប្បន្ន​សាកសព​កំពុង​តំកល់​ទុក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណីយ៌​សាសនា​អ៊ីស្លាម​៕​
x42

x32

មតិយោបល់