ព័ត៌មានជាតិ

ឡិចសុីស៣៣០ ស្លាកលេខ ភ្នំពេញ 2AF-2278 ទើបចេញពីមង្គលការគេ ខ្ទេច!

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ បើករថយន្តមួយគ្រឿងទើបនិងចេញពីពិធីមង្គលការ គេចពីម៉ូតូមួគ្រឿងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងម្ខាងបណ្តាលស្ត្រីម្នាក់រងរបួសមុខមាត់ស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខជឺជីង ម៉ាស្សារ សូណា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្រ្តីម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2278 ទើបនឹងចេញពីពិធីមង្គលការមួយកន្លែង បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ​ បានគេចពីម៉ូតូមួយគ្រឿងនៅខាងមុខស្របទិសដៅគ្នាបណ្តាលឲ្យរថយន្តរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរថយន្តផ្ទប់នឹងក្បាលនាគខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងម្ខាងទៅមុខលេងរួចនិងបង្កឲ្យស្រ្តីម្នាក់រងរបួសស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កបាននាំស្ត្រីម្នាក់ដែលរងរបួសស្រាលនាំគ្នាគេចខ្លួនទៅបាត់។ ចំណែកក្បាលនាគរងការខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចររាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់