ការគ្រងរាជ្យសម្បត្តិលើកទី១
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ។
ការគ្រងរាជ្យសម្បត្តិលើកទី២
កិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។
កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ៕
មតិយោបល់