រតនគិរីៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩ ទិវាអតីតយុទ្ធជន កម្ពុជា ២១ មិថុនា ដែលបានរៀបចំប្រារព្វធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្ត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានយកអំណោយចែកជូនដល់អតីតយុទ្ធជនចំនួន១០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនោះ ក្នុងម្នាក់ៗទទួលបាន អង្ករ១បេ មី០១កេស ទឹកសុទ្ធ០១កេស កូនស្វាយ៥ដើម និងថវិកា៥០.០០០រៀល និងបានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជន ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីផងដែរ៕
មតិយោបល់