ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២៣និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ នៅចំណុចលើដងផ្លូវលេខ១៥៦ ក្រុមទី០៤ ភូមិ២ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចរថយន្ត កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រ នៅចំណុច ភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ កែម សេដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត និងធ្វើជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន៖ រថយន្តមួយគ្រឿងម៉ាក CAMRY ស៊េរី២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y- 1596 មានលេខតួ: 4T1E32k32U 095154 , លេខម៉ាស៊ីន: 2AZ 7246201 , លតប័ត្រ 00-056143 ។
បច្ចុប្បន្ន នៅវេលាម៉ោង១០:០០នាទី ជនសង្ស័យខាងលើ និងវត្ថុតាងរថយន្តខាងលើ សមត្ថកិច្ចបានប្រគល់ទៅឲ្យ អធិការដ្ឋាន នគរបាល ស្រុកពញ្ញាឮ នៃស្នងការដ្ឋាននគរ បាលខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែករថយន្តក៏បានប្រគល់ជូនម្ចាស់វិញផងដែរ៕



មតិយោបល់