ព័ត៌មានកីឡា

អាសុីអឺរ៉ុប យកការប្រកួតជាមួយ បឹងកេត ធ្វើតេស្តកីឡាករជាច្រើនមានទាំងបរទេសផង

ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ រវាង ក្រុមបាល់ទាត់ អាសុីអុឺរ៉ុប យូណាយធីត និងក្រុម បឹងកេតអេហ្វសុី វេលាម៉ោង ៣:០០ នាទីរសៀល លើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន AEU Sport Park ខណ:ដែលលោក សុក វាសនា ថាមានកីឡាករជាច្រើនធ្វើតេស្ត រួមទាំងបរទេសផង។

អតីតគ្រូយុវជន ព្រះខ័នរាជស្វាយរៀង លោក សុក វាសនា បាននិយាយថា៖ ការប្រកួតថ្ងៃនេះ ខាងខ្ញុំដាក់លេងកីឡាករចំណូលថ្មីច្រើន ដើម្បីសាកល្បងសមត្ថភាពរបស់គេមិនគិតរឿងលទ្ធផលច្រើនទេ តែដើម្បីពិនិត្យសមត្ថភាពកីឡាករម្នាក់ៗ។ ហើយក៏មានកីឡាករបរទេសចូលរួមធ្វើតេស្តច្រើនផងដែរ។

ការប្រកួតមិត្តភាព ធ្វើតេស្ដសមត្ថភាពកីឡាករ សម្រាប់ត្រៀមរដូវកាលថ្មី​ ២០១៨ ដែលនិងចាប់ផ្ដើមនាដើមខែ មីនាខាងមុខនេះ ក៏មានផ្សាយផ្ទាល់លើផេក Post Sport ផងដែរ៕

មតិយោបល់