ព័ត៌មានជាតិ

យីស្រវឹងហើយបើកបរទៀត! រថយន្តដឹកដី បុកម៉ូតូកិនជាប់ខាងក្រោមអូសជាង២០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើករថយន្តដឹកដីមួយគ្រឿងក្នុងស្ថានភាពស្រវឹង ដោយខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូមួយគ្រឿងគាបក្រោមរថយន្តអូសជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤០ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តដឹកដីមួយគ្រឿងក្នុងស្ថានភាពស្រវឹង ពាក់ស្លាកលេខ ភ្នំពេញ 3D-4751 ពីទិសខាងកើតមកទិសខាងលិច ដោយមិនប្រយ័ត្នបាន រេចង្កូតទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-1974 បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ រីឯអ្នកបើករថយន្តរត់បាត់ស្រមោលពីកន្លងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កយកនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់