ភ្នំពេញៈ បុរសវ័យចំណាស់បានស្លាប់ភ្លាមក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធំម៉ាកFZ ទៅបុកគ្នាជាមួយម៉ូតូសណ្តោងរម៉ក បណ្តាលឲ្យបោកក្បាល។ រីឯខាងម៉ូតូរម៉ករងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣0នាទីយប់ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតឃុំបារាយណ៍ ស្រុកបារាយ ខេត្តកំពង់ធំ ។
តាមសាក្សីពីកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញជនសង្ស័យដែលស្លាប់មានវ័យជាង៤០ឆ្នាំ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BV-2656 តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ ចំណែកម៉ូតូសណ្តោងរម៉ក ម៉ាកសង់កូរ៉េគ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បញ្ច្រាសទិសគ្នា ដោយម៉ូតូសណ្តោងរម៉កគ្មានភ្លើងបំភ្លឺនោះទេ គួបផ្សំនិងផ្លូវងងឹតឈឹង ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូទាំង២បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូ FZ ដួលបោកក្បាលស្លាប់។ រីឯបុរសដែលបើកម៉ូតូសណ្តោងរមកវិញ រងរបួសបែកមុខបែកមាត់ ហើយខណៈរថយន្តសាមុយមកដឹក ស្រាប់តែបុរសរងរបួសបានលោតចេញពីរថយន្តសាមុយទៅវិញ។
ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចព្យាយាម ឆែកឆេររកអត្តសញ្ញាណដើម្បីទាក់ទងទៅសាច់ញាតិក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងសងយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ។
https://youtu.be/raWXZj8xqGo
មតិយោបល់