ព័ត៌មានសិល្បៈ និងកម្សាន្ត

កុមារាម្នាក់ធ្វើឲ្យ ដួង សុខគា ខ្មាស់គេយ៉ាងខ្លាំង លើឆាក

នៅក្នុងវីដេអូមួយដែលត្រូវបានគេថតពីការប្រគំតន្ត្រី ក្នុងខេត្តស្វាយរៀង បានទាក់ទាញអ្នកទស្សនាយ៉ាងខ្លាំង ដោយសារតែក្មេងវ័យ១១ឆ្នាំម្នាក់ ដែលលោក ដួង សុខភា ជ្រើសយកមកសម្ភាសន៍លើឆាក គេមានសមត្ថភាពទាំងសិល្ប: និងវោហារស័ព្ទ ធ្វើឲ្យពិធីករដែលសម្បូរវោហារស័ព្ទរូបនេះ ទាល់ប្រាជ្ញក្នុងពេលកាន់ក្បាលមេក្រូ។

អ្នកបានទស្សនាវីដេអូនេះ ពិតជាទប់សំណើចមិនជាប់ដល់ថ្នាក់ហៀរទឹកភ្នែក ជាពិសេសនៅពេលដែលក្មេងប្រុសនេះ បានឆ្លើយសំណួរតបតនឹងលោកដួង សុខគា ហើយថែមទាំងអាចច្រៀងចាប៉ី បែបកំប្លែងដែលជាជំនាញដើមរបស់លោក ដួង សុខគា សឹងតែបានល្អជាងលោកទៅទៀត ដែលធ្វើឲ្យគេចាប់អារម្មណ៍ក្មេងនោះច្រើនជាងលោកដួង សុខគា នៅក្នុងពេលនោះ។

ក្មេងប្រុសដែលបានបង្ហាញ នៅក្នុងវីដេអូនេះ គេឈ្មោះថា ឈា ចម្រើន រស់នៅខេត្តស្វាយរៀង និងក្មេងដែលត្រូវគេបានគេចាត់ទុកថា ក្លាហាន និងមានសមត្ថភាពយ៉ាងកម្រ ជាពិសេសគឺបែបកំប្លែងស្ងួត និងច្រៀងកំប្លែង ដែលសូម្បីតែដួង សុខគា ក៏បាក់មុខលើឆាក នៅពេលប៉ះក្មេងល្អម្នាក់ នៅក្នុងវេទិកា។ ចង់ដឹងថាសមត្ថភាពរបស់ក្មេងនេះ ធ្វើឲ្យលោក ដួង សុខគា ខ្មាស់គេយ៉ាងណាខ្លះ និងធ្វើឲ្យអ្នកទស្សនាសើចហៀរទឹកភ្នែកយ៉ាងណានោះ សូមអញ្ជើញទស្សនា៖

មតិយោបល់