ព័ត៌មានសុខភាព

ពិតទេ! គេងមិនគ្រប់គ្រាន់នាំឲ្យអសមត្ថភាពផ្លូវភេទ?

កង្វះនៃការគេង អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើខួរក្បាល បេះដូង ទម្ងន់ និងជីវិតទូទៅ។ តែទោះជាយ៉ាងណា បើយោងតាមវេជ្ជបណ្ឌិត Sandeep Patil បានបង្ហាញថា កង្វះនៃការគេងអាចបង្កឲ្យបុរសមានបញ្ហាអសមត្ថភាពផ្លូវភេទ ឬងាប់លិង្គ។

តើកង្វះនៃការគេងជះឥទ្ធិពលយ៉ាងដូចម្តេច?
ការគេងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកម្រិតអ័រម៉ូន testosterone ដែលជាអ្នកធ្វើឲ្យលិង្គឡើងរឹង និងជីវិតផ្លូវភេទមានភាពប្រសើរឡើង។ អ័រម៉ូនប្រភេទនេះធ្វើការផលិតច្រើនបំផុតនៅពេលអ្នកកំពុងតែគេង ក៏ប៉ុន្តែប្រសិនបើអ្នកកង្វះការគេងរយៈពេលយូរអង្វែងអាចធ្វើឲ្យវាត្រូវធ្លាក់ចុះរហូតដល់ទៅ ៧០ភាគរយ។ បើយោងតាមការស្រាវជ្រាវបានរកឃើញថា ការគេងមិនបានគ្រប់គ្រាន់ អាចប៉ះពាល់ដល់មុខងារផ្លូវភេទ ឬអាចមានបញ្ហាងាប់លិង្គចំពោះបុរសជាង ៦០ភាគរយ។

អ្វីដែលអ្នកត្រូវតែដឹងអំពីកង្វះនៃការគេង និងជីវិតផ្លូវភេទ
ការគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺផ្លូវអារម្មណ៍ ភាពហត់នឿយ និងភាពអត់ធន់។ កត្តាទាំងនេះមានផលប៉ះពាល់ទៅលើមុខងារផ្លូវភេទ និងខ្វះថាមពល (ការឆាប់បញ្ចេញទឹកកាមក៏កើតមានដោយសារតែកត្តាមួយនេះដែរ)។ បុរសដែលគេងមិនបានគ្រប់គ្រាន់ ក៏ហាក់ដូចជាបង្កើនល្បឿនវិវត្តទៅរកភាពចាស់ លឿនជាងអ្នកដទៃដែរ។

ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព ក៏ដូចជាមុខងារផ្លូវភេទ អ្នកគួរតែទម្លាប់គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៧ទៅ៨ម៉ោង៕

ប្រភព៖ thehealthsite

មតិយោបល់