សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីអនុសេនីយ៍ឯក សៅ គឹមលី ទាហានវរៈ១៥ ការពារអាកាស ( ភស្តុភាវរៈ ) បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីពុលត្រីកំពត។
ករណីនេះកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិគោកត្នោត សង្កាត់់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ ក្នុងពេលហូបត្រីនេះ ជនរងគ្រោះហូបគ្នា៣នាក់ (២នាក់ទៀតទី១ឈ្មោះគី ង៉ា ភេទប្រុស និងទី២ឈ្មោះ សាញ់ សុង ភេទប្រុស) មានអាការៈពុល ក្អួត ចង្អោរ ធីងធោង បានបញ្ជូនទៅពេទ្យដែរ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ដោយបានហូបជុំគ្នាក្រោយពីរកបាននៅបារាយណ៍៕
មតិយោបល់