ក្រុមបាល់ទាត់ក្រសួងការពារជាតិ និងត្រូវធ្វើការប្រកួតបើកឆាកជាមួយក្រុម Adelaide United មកពីប្រទេសអូស្ត្រាលី នៃក្របខ័ណ្ឌលីគកំពូល(A-League) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ នាវេលាម៉ោង ៣:០០ នាទី(ម៉ោងកម្ពុជា) នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Super Cup Asia 2018 ដែលប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ។
ពានរង្វាន់មានក្រុមចូលរួមចំនួន ៤ ដូចជា៖ ក្រសួងការពារជាតិ (កម្ពុជា), PSM Makassar ( ឥណ្ឌូនេសុី ), Adelaide United ( អូស្ត្រាលី ) និង Home United FC ( សិង្ហបុរី )។ ដែលតម្រូវឲ្យក្រុមទាំង ៤ ចាប់គូ ធ្វើការប្រកួតគ្នានៅក្នុងថ្ងៃតែមួយ ដើម្បីស្វែងរក ២ក្រុមដែលឈ្នះធ្វើការបន្តប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក ខណៈ ២ក្រុមផ្សេងទៀតដែលចាញ់នោះ ក៏ធ្វើការប្រកួតគ្នាផងដែរដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣។
សូមបញ្ជាក់ថា ក្រៅពីក្រសួងការពារជាតិ ប៉ះក្រុម Adelaide United ក៏មានមួយគូទៀតគឺ PSM Makassar របស់ម្ចាស់ផ្ទះ ទទួលស្វាគមន៍ Home United FC របស់សិង្ហបុរី៕

មតិយោបល់