ភ្នំពេញៈ យោងតាមការសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន មូលហេតុដើម្បីឲ្យក្រុមការងារអនុវត្តន៍ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ក្នុងសង្កាត់សំរោងក្រោម សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ (២) សង្កាត់ភ្នំពេញថ្មី និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (៣) ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្រុកសំរោងទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលបន្ត ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២ និង៣០នាទីរសៀល៕
មតិយោបល់