ផ្ទះ ព័ត៌មានជាតិ ទំនងយប់ងងឹតហើ...

ទំនងយប់ងងឹតហើយដីហុយទៀត! បុរសម្នាក់បើកម៉ូតូទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

0

បាត់ដំបង: កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្ថិតក្រុមទី២ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ សៀមរាប 1Y-4959 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បើកបរដោយឈ្មោះឈ្មោះ ចាន់ សាញ់ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ អ្នកធ្វើផ្លូវ រស់នៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មកដល់ចំណុចខាងលើ បានបុកចំពីក្រោយរថយន្តមិនស្គាល់អត្តសញ្ញាណ បើកស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ តែអកុសលបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់