ព្រះសីហនុៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៤នាក់ (ប្រុស) ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីធ្វើឲ្យខូតខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយចេតនា ។
ជនសង្ស័យខាងលើ បានធ្វើសម្មភាព នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឃាត់ខ្លួននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ៕
មតិយោបល់