ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន៣៥ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨០នាក់ (ស្រី៨នាក់) នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន១៩ករណី ឃាត់៣៩នាក់ (ស្រី៦) និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន១៦ករណី ឃាត់៤១នាក់ (ស្រី២) និងរួមទាំងវត្ថុតាងមានមេតំហ្វេតាមីន(ice)= ១,១១ក្រាម, ២កញ្ចប់ធំ និង៦២កញ្ចប់តូច,មេតំហ្វេតាមីន(wy)= ៦គ្រាប់។
ការឃាត់ខ្លួនជនសង្ស័យទាំង៨០នាក់ និងសារធាតុញៀននេះ មាន៩អង្គភាពបាន ចូលរួមបង្ក្រាប ១.មន្ទីរ ២.បន្ទាយមានជ័យ ៣.បាត់ដំបង ៤.កំពង់ចាម ៥.កំពង់ឆ្នាំង ៦.កំពត ៧.សៀមរាប ៨.ពោធិ៍សាត់ ៩.រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន៕






មតិយោបល់