ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកុងតឺន័រ មួយគ្រឿង បានបើកផ្លោះខឿន ជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តតាកូម៉ា វាត់កន្ទុយទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមានមនុស្សរបួស។ ចំណែករថយន្តកុងតឺន័របង្ក បានបន្តល្បឿនទៅបុករបងផ្ទះរបស់ឯកឧត្តម ចោម ប្រសិដ្ឋ ខ្ទេចយ៉ាងដំណំ។
ករណីនេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់