ព័ត៌មានកីឡា

ប្រហែលដែរ ព្រោះសុទ្ធជាក្រុមខ្លាំងដូចគ្នា

ព្រឹត្តិការណ៍ World Cup ២០១៨ នៅរុស្ស៊ី ថ្វីបើមិនទាន់មកដល់ក៍ដោយ ក៍ប៉ុន្តែមានអ្នកវិភាគជាច្រើន បានធ្វើការទស្សទាយ ថាក្រុមណាមួយឈ្នះពានពិភព​លោក​មួយនេះរួចទៅ​ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Mundo Deportivo ពីប្រទេសបារាំងបានឲ្យដឹងថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Laurent Blanc បាននិយាយថា ក្រុមជើងខ្លាំង២ដែលនឹងប្រជែងគ្នា ក្នុងការឈ្នះពាន World Cup នៅរុស្ស៊ី ដែលនឹងមានមួយ​ជាម្ចាស់ជើងឯក។ ក្នុងនោះដែរ ក្រុមទាំង២ ដែលលោក Blanc មានជំនឿចិត្តថា អាចឈ្នះពាន World Cup នោះគឺ ក្រុមគោជល់អេស្ប៉ាញមកពីតំបន់អឺរ៉ុប និងក្រុមសាំ​បាប្រេស៊ីល មកពីតំបន់អាមេរិកឡាទីន។ លោក Blanc បាននិយាយថា ” មានក្រុមជាច្រើនដែលត្រៀមខ្លួនក្នុងការដណ្តើមពាន World Cup នៅរុស្សីឆ្នាំនេះ ដូចជាក្រុមជម្រើសជាតិអាហ្សង់ទីន, អាឡឺម៉ង់ និងបារាំង ដែលសុទ្ធសឹងជាក្រុមខ្លាំង ដែលមានលទ្ធភាព ក្នុងការឈ្នះពាននេះ “។

លោកបានបន្តទៀតថា ” សម្រាប់ខ្ញុំអេស្ប៉ាញ និងប្រេស៊ីល គឺជាក្រុមដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន ព្រោះថា​ក្រុមទាំង២ មានការវិវត្តន៍យ៉ាងខ្លាំង ទាំងទម្រង់លេង និង​​កម្រិតកីឡាករ ជាពិសេសកីឡាករវ័យក្មេងជំនាន់ក្រោយ​កំពុង​តែលេចចេញជាច្រើន ក្នុងលីគតំបន់អឺរ៉ុបនាពេល​បច្ចុប្បន្ននេះ “។ យ៉ាងណាវិញ ក្នុងចំណោមក្រុមដែល​លោក Blanc បានរៀបរាប់ខាងលើនេះ បែរជាមិនមានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ម្ចាស់ជើង​ឯក Euro ២០១៦ និងអង់គ្លេស ដែលជាក្រុមពោរពេញទៅ​ដោយកីឡាករឆ្នើមៗជាច្រើននោះ។

គួរបញ្ជាក់ផងដែរថា ប្រេស៊ីល គឺជាក្រុមដែលធ្លាប់ឈ្នះពាន World Cup ៥លើក ចំណែកអេស្ប៉ាញវិញ ជាក្រុមដែលធ្លាប់ឈ្នះ១លើក​ប៉ុណ្ណោះ កាលពីឆ្នា ២០១០។

មតិយោបល់