ព័ត៌មានកីឡា

ម្ចាស់ផ្ទះ PSM Makassar លុត ក្រុមភ្ញៀវ ឡើងទៅជួប ទ័ព នាវគ្គផ្តាច់ព្រ័ត្រ(វីដេអូ)

ក្រុមបាល់ទាត់ PSM Makassar របស់ឥណ្ឌូនេសុី បានយកឈ្នះក្រុមភ្ញៀវ Home United របស់សិង្ហបុរី ដោយលទ្ធផល ៤ទល់០ កាលពីម្សិលមិញ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Super Cup Asia 2018 ដែលប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ។

ក្រោយទទួលជ័យជម្នះនេះ ក្រុមម្ចាស់ផ្ទះ PSM Makassar នឹងត្រូវឡើងទៅជួប ក្រុម ក្រសួងការពារជាតិ(ទ័ព)​ របស់កម្ពុជា ក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះក្រុមអូស្ត្រាលី Adelaide United ៤ទល់៣ ម្សិលមិញ ខណៈដែលក្រុមលេខ១ ទទួលបានទឹកប្រាក់ ១មឺុនដុល្លា លេខ២ទទួលបាន ៥ពាន់ដុល្លា លេខ៣ទទួលបាន ៣ពាន់ដុល្លា លេខ៤ទទួលបានរង្វាន់លួងចិត្ត​២ពាន់ដុល្លា។

ពានរង្វាន់នេះមានក្រុមចូលរួមចំនួន ៤ ដូចជា៖ ក្រសួងការពារជាតិ (កម្ពុជា), PSM Makassar ( ឥណ្ឌូនេសុី ), Adelaide United ( អូស្ត្រាលី ) និង Home United FC ( សិង្ហបុរី )។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ៕

https://www.youtube.com/watch?v=XZgk489oCH4

មតិយោបល់