ព័ត៌មានជាតិ

សិស្សវិទ្យាល័យបុរី១០០ខ្នង២នាក់និងទួលទំពូងម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនករណីឆក់ទ្រព្យសម្បត្តិ

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ នៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤ នាក់ នៅចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៣ ករណី និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ចំនួន ០២ គ្រឿង បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួចាត់ការតាមនីតិវិធីមាន ។

សមត្ថកិច្ចឲ្យដឹងថាករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ) នៅចំណុចមុខផ្ទះលេខ១៩០ ផ្លូវលេខ ១៤៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ០០ នាទី ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក OPPO ) នៅចំណុចមុខផ្ទះលេខ១៩០ ផ្លូវលេខ ១៤៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ០០ នាទី ។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបដៃ) នៅចំណុចមុខផ្ទះលេខ២៥អា ផ្លូវលេខ៣២០ ក្រុម៥៩ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១៨ និង ៣០ នាទី ។

ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ សឺង ធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ កម្មករ
-ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ៣៧៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

២-ឈ្មោះ ហៀង ប៊ុនហាក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យទួលទំពូង
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

៣-ឈ្មោះ សេង ពិសី ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យបុរី១០០ខ្នង
-ស្នាក់នៅផ្ទះលេខ១៨៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៤-ឈ្មោះ ប្រាក់ សំណាង ហៅ ហេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យបុរី១០០ខ្នង
-ស្នាក់នៅផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ស ឆ្នាំផលិត ២០១៩ លេខតួ ៧៥២៨៥៥ លេខម៉ាស៊ីន ៧៥២៨៨៧ ពាក់ស្លាកលេខ ភ្នំពេញ ១HU ៨២៧៥ ។
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ ក្រហម ខ្មៅ ឆ្នាំ ផលិត ២០១៩ លេខតួ ៧៥២៣២៩ លេខម៉ាស៊ីន ៧៥២៤៩១ ពាក់ស្លាកលេខ ភ្នំពេញ១HV ៧៤៩៤ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់