ព័ត៌មានជាតិ

អាថ៌​កំបាំងដែល​អ្នក​មិន​គួរ​ចែក​រំលែក​ឲ្យ​មិត្ត​ភក្តិ​បាន​ដឹង​ ក្រោយ​ពេល​រៀប​ការ

មាន​មនុស្ស​មួយ​ចំនួន​តែង​តែ​និយាយ​រឿង​អាថ៌​កំបាំង​របស់​ខ្លួន ឲ្យ​មិត្ត​ភិក្តិ​បាន​ដឹង ព្រោះ​យល់​ថា​ពួកគេ​គឺ​ជា​ទី​ប្រឹក្សា​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន។ ត្បិត​តែ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ដោះ​ស្រាយ​នូវ​បញ្ហា​ខ្លះ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វើ​វា​ឲ្យ​ក្លាយ​ជាទម្លាប់​នោះ​ឡើយ។ មាន​រឿង​សម្ងាត់​មួយ​ចំនួន​រវាង​ប្តី ប្រពន្ធ​របស់​អ្នក គួរ​តែលាក់​ជា​អាថ៌​កំបាំង ប្រសិន​បើ​មាន​អ្នក​ទី​បី​ដឹង ឮ​រឿង​អាស្រូវ​របស់​អ្នក​នឹង​ត្រូវ​បាន​បែកធ្លាយ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ជា​មិន​ខាន។
១. ហិរញវត្ថុ និងការចំណាយ
ការនិយាយអំពីផ្នែកហិរញ្ញវត្ថុឲ្យ​អ្នក​ដដៃ​ដឹង អាច​ជា​រឿង​មិន​ល្អ ព្រោះ​នេះ​គឺ​ជា​ផ្ទៃ​ក្នុង​របស់​គ្រួសារ​អ្នក​។ ចូរ​ចង់​ចាំ​ថា​ការ​និយាយ​រឿង​ចំណូល​ចំណាយ​ថវិកា​នៅ​ក្នុង​គ្រួសារ​ឲ្យ​អ្នក​ដដៃ​ដឹង​អ្នក​អាច​ជួប​នឹង​បញ្ហានៅ​ពេល​ក្រោយ។ ប្រសិន​បើ​ការ​ចាយ​វាយ​នោះមាន​ភាព​ខ្វះខាត​គេ​នឹង​មើល​ងាយ​អ្នក ដូច្នេះ​សូម​លាក់​រឿង​មួយ​នេះ​ជា​អាថ៌​កំបាំង​ល្អ​ជាង។

២. តើអ្នកធ្លាប់ចំណាយប្រាក់ដោយប្រើវិក័យប័ត្រដែរ ឬទេ?
មិត្តសម្លាញ់របស់អ្នកប្រហែលជាមិត្តដល់ជិតស្និទ្ធបំផុត ប៉ុន្តែ​ការ​ប្រើ​វិក័យ​ប័ត្រ​ដើម្បី​ចំណាយ​លើ​អ្វីៗ ពួក​គេ​មិន​ត្រូវ​បាន​ការ​ពាក់ព័ន្ធ​ជា​មួយ​ឡើយ។ បញ្ហា​រឿង​លុយ​កាត់​គួរ​តែ​ដោះ​ស្រាយ​ជា​មួយ​ប្តី​ប្រពន្ធ​របស់​អ្នក វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​គួរ​យក​មក​ពិភាក្សា​ជា​មួយ​មិត្ត​ភក្តិ​របស់​អ្នក​ឡើយ។

៣. រឿងរ៉ាវផ្ទាល់ខ្លួនមិនត្រូវឲ្យសាច់ថ្លៃដឹង ឮ
ថ្វីត្បិតតែម្នាក់នោះត្រូវជាសាច់ថ្លៃ​របស់​ក៏ដោយ អ្នក​មិន​គួរ​យក​បញ្ហា​ផ្ទៃ​ក្នុង​ប្រាប់​ឲ្យ​គាត់​ដឹង​ដែរ ទោះ​រឿង​នោះ​វិជ្ជ​មាន ឬ​អវិជ្ជ​មាន​សម្រាប់​អ្នក​ទាំង​ពីរ​ក៏ដោយ។ ការ​លូក​ដៃ​របស់​សាច់​ថ្លៃ​ជា​ជញ្ជាំង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​បញ្ហា​ជា​មួយ​នឹង​គ្នា ដូច្នេះ​អ្នក​គួរ​តែ​កប់​រឿង​រ៉ាវ​ទាំង​នេះ​ឲ្យ​បាន​ជ្រៅ។

៤. សុខភាពផ្លូវភេទ
នេះគឺជារឿងដល់អាម៉ាស់បំផុត ដែល​អ្នក​មិន​គួរយ​កមក​បង្ហាញ​ជាសាធារ​ណៈនោះ​ឡើយ ព្រោះ​វា​គឹជា​បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​ទាំង​ពីរ។ ការ​បង្ហាញ​រឿង​នេះ គេ​នឹង​យល់​ថា​អ្នក​ជា​មនុស្ស​ឥត​មាយាទ​សូម្បី​តែ​រឿង​ប្តី​ប្រពន្ធ​របស់​ខ្លួន ក៏​ប្រាប់​ឲ្យ​គេ​ដឹង​ដែរ។

៥. ការយកកូន
ការសម្រេចចិត្តយកកូន វាគឺជាតម្រូវការសម្រាប់អ្នកទាំងពីរជៀសមិនផុត។ ប៉ុន្តែ​អ្នក​គួរ​តែលាក់​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​នេះ ហើយ​មិន​គួរ​ទាម​ទារ​ដំបូន្មាន​ពី​មិត្ត​ភក្តិ​របស់​អ្នក​ឡើយ។

៦. គួរលាក់ជាអាថ៌កំបាំងចំពោះរឿងលើគ្រែ
នេះវាមិនមែនជារឿងធម្មតានោះទេ ប្រសិនបើ​អ្នក​ចេះ​តែយក​រឿង​នេះ​ប្រាប់​ឲ្យ​មិត្ត​ភក្តិ ឬ​អ្នក​ដដៃ​ឲ្យ​បាន​ដឹង។ បើ​អ្នក​ស្រឡាញ់​គ្នា​ពិត​គួរ​តែ​ចេះ​សហការ​គ្នា ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​មិន​ត្រូវ​បង្ហើប​ឲ្យ​គេបាន​ដឹង​ដែរ៕
13945959341

មតិយោបល់