ព្រះសីហនុៈ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០ នាទីព្រឹក មានករណីបង្រ្កាប នូវល្បែងស៊ីសង នូវវង់ជល់មាន់ខុសច្បាប់ ស្ថិតនៅខាងមុខផ្ទះរបស់ឈ្មោះ ខេម ភេទប្រុស រស់នៅក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ សមត្ថកិច្ចបានដកហូត បានមាន់ជលល់ចំនួន៨ក្បាល ស៊ុមក្រុងមាន់ចំនួន៧ ជញ្ជីងថ្លឹងមាន់១គ្រឿង និងស្កុតរុំមួយចំនួនផងដែរ។ រីឯអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់អស់តែម្តង។
បច្ចុប្បន្ន វត្ថុតាងត្រូវយកមករក្សាទុកនៅ អិធិការរដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/PhkEhQ_6Cd4
មតិយោបល់