បាត់ដំបងៈ នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានដាក់វិធានការដល់ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានបានចុះប្រត្តិបត្តិការបង្ក្រាបករណី ល្បែង ស៊ីសង អាប៉ោង១ទីតាំង ឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងនោះគឺ៖
ទី១ឈ្មោះ អៀក គឹមហេង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង(ជាមេបាញ់គ្រាប់អាប៉ោង )។ ទី២ឈ្មោះ ឆុញ ឈាន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង(ជាអ្នកលេង)។ ទី៣ឈ្មោះ ហួត ហ៊ុច ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង(ជាអ្នកលេង)។ និងទី៤ឈ្មោះ សឿន ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង(ជាអ្នកលេង)។
វត្ថុតាងចាប់យករួមមាន៖ ចានសម្រាប់បាញ់គ្រាប់អាប៉ោងចំនួន១ ,មេគ្រាប់អាប៉ោងចំនួន៤គ្រាប់, កម្រាលសម្រាប់ចាក់អាប៉ោងចំនួន១៕
ព័ត៌មានជាតិ
មតិយោបល់