ព័ត៌មានជាតិ

សិស្ស​អនុវិទ្យាល័យ​ទំនើ​ង ២​ក្រុម ដេញ​វាយ​គ្នា​យ៉ាង​អាណាធិបតេយ្យ នៅ​តាខ្មៅ​

​កណ្តាល​៖ នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ១៤:៣០​នាទី ស្ថិត​នៅ​ចំណុច បរិវេណ​អនុវិទ្យាល័យ អនុវត្តន៍​ភូមិ​ព្រែ​សំរោង​១ មាន​សិស្ស​អនុវិទ្យាល័យ​ពីរ​ក្រុម បាន​ដេញ​វាយ​គ្នា យ៉ាង​អាណាធិបតេយ្យ ដោយ​មិន​ខ្លាច កម្លាំង​សមត្ថកិច្ច នៅក្នុង​តំបន់​នោះទេ​។​

​ប្រភពព័ត៌មាន​ដែល​បាន​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា ក្រុមទី​១ ជា​ជន​បង្ក មាន​គ្នា​៥​នាក់ ក្នុង​មាន ១-​ឈ្មោះ តឹក ដា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ឫស្សី មុខរបរ សិស្ស​ថាក់​ទី​៨ ហ៊ុនសែន​តាខ្មៅ (​របួស​ក្បាល​ដេរ​បី​ថ្នេរ​) ២-​ឈ្មោះ អោក ដេវីត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិប​ត្តា​ជី មុខរបរ សិស្ស​ថ្នាក់​ទី​៨ ហ៊ុនសែន​តាខ្មៅ (​របួស​ខ្នង ស្រាល​) ៣-​ឈ្មោះ ហោ សាវុធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំណាញ់ មុខរបរ​សិស្ស ទី​៨ ហ៊ុនសែន​តាខ្មៅ ៤-​ឈ្មោះ សុំ ពិសា​ល ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំណាញ់ មុខរបរ សិស្ស​ថ្នាក់​ទី​៨ ហ៊ុនសែន​តាខ្មៅ ៥-​ឈ្មោះ ប៉ឹ​ល ថា​វ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​ហា មុខរបរ​សិស្ស ទី​១០ ហ៊ុនសែន​តាខ្មៅ​។​

​ចំណែក​ក្រុម​ទី​២​ដែល​ជា​ក្រុម​រងគ្រោះ មាន​គ្នា​២​នាក់ ១-​ឈ្មោះ ជុំ ស៊ី​ណេត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង​១ មុខរបរ សិស្ស ទី​៩ អនុវិទ្យាល័យ​អនុវត្តន៍​២-​ឈ្មោះ ឈាន រិទ្ធី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង មុខរបរ សិស្ស ទី​៩ អនុវិទ្យាល័យ​អនុវត្តន៍​។ ក្នុង​នោះ​សមត្ថកិច្ច បាន​រឹបអូស​វត្ថុតាង​រួម​មាន​បំពង់​ទី​ប ពណ៌​ស ចំនួន​មួយ ប្រវែង ២៦ សង់ទីម៉ែត្រ​។​

​នៅ​មុនពេល​កើតហេតុ ឈ្មោះ វ៉ែន ណា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង ឈ្មោះ ប៉ឹ​ល ថា​វ៉ាត់ បាន​ទៅ​ជួប​ក្រុម​ទី​២ (​ជនបង្ក​) នៅ​កន្លែងកើតហេតុ ដើម្បី​សម្រួល​គ្នា ពី​រឿង​ដែល ឈ្លោះ​គ្នា កាល​ពី​មួយ សប្ពាហ៍​មុន ហើយ​ក៏​ចប់​ទៅ​។ លុះដល់​វេលា​ថ្ងៃ​កើតហេតុ​ខាងលើ ឈ្មោះ ប៉ឹ​ល ថា​វ៉ាត់ បាន​នាំ​ក្រុម​ខ្លួន ទៅ​ម្តងទៀត តែ​មិន​មាន​ឈ្មោះ វ៉ែន ណា​រ៉ា ឡើយ ពេល​បាន​ជួប​ក្រុម​ទី​២ ហើយ ក្រុមទី​១ មិន​បាន​និយាយ អ្វី​ឡើយ ក៏​បាន​ចូល​ទះកំផ្លៀង និង​វាយ​ដោយ​ដៃ លើ​ក្រុម​ទី​២ ឃើញ​ដូច្នោះ ឈ្មោះ ជុំ ស៊ី​ណេត បាន​រត់​ទៅ​យក​បំពង់​ទី​ប នៅក្នុង​បន្ទប់​រោង​ជាង​វាយ​ទៅលើ ក្រុមទី​១ បណ្តាលអោយ​របួស ២​នាក់ ហើយ​ក្រុម​ទី​១ បាន​យក​ដំបង​វាយតប​វិញ​តែ​មិន បណ្តាល អោយ​ក្រុម​ទី​២ មាន​របួស​ស្នាម ធ្ងន់ធ្ងរ​ឡើយ ឃើញ​ដូច​នោះ ក្រុមទី​២​ក៏​រត់​តែម្តង លុះ​ក្រោយមក ក្រុម​ទាំង​២​ត្រូវបាន សមត្ថកិច្ច​ធ្វើ អន្តរាគមន៍​នាំ មក​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ តែម្តង​៕​
https://i1272.photobucket.com/albums/y389/domneng/3D/Fi2_zpsfa702649.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Fi3_zpse736e3bc.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Fi1_zps4b11ce88.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Fi4_zps9e07007e.jpg

មតិយោបល់