ប៉ៃលិនៈ ឆ្មក់ចុះបង្ក្រាបរថយន្តឈ្មួញដឹកសត្វព្រៃខុសច្បាប់ មួយគ្រឿង នៅអាហារដ្ឋានមួយកន្លែង ជាប់ស្ទឹងភ្នំដំបង ជាតំបន់ដែលមានចរាចរជួញដូរសត្វព្រៃច្រើន កាលពីព្រឹកថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦។
ប្រភពឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយមានការអនុញ្ញាតពីព្រះរាជ្ញាខេត្តប៉ៃលិន ឧទ្យានុរក្ស បានសហការជាមួយរដ្ឋបាលព្រៃឈើ និងគម្រោង MJP ចុះបង្រ្កាបបទល្មើសជួញដូរសត្វព្រៃខុសច្បាប់ ឃាត់បានរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-3382 រួមនិងវត្ថុតាងមាន៖ សត្វត្រកួត ១៣ ក្បាល ស្មើនឹង ៤.៥០ គីឡូក្រាម, អណ្តើក៤០ក្បាល ស្មើនឹង ៣៩ គីឡូក្រាម និងសាច់ជ្រូក៥ គីឡូក្រាម៕






មតិយោបល់