ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះរបស់លោកជំទាវ ជា សំអាត ផ្អើលរថយន្តអគ្គិភ័យ

កោះកុង: អគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ខ្នងស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ ចំណុច ភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ហេតុការខាងលើបង្កឲ្យខូចខាតរួមមានផ្ទះជញ្ជាំងនិងដំបូលប្រក់ស្បូវ ដែលជាផ្ទះកម្សាន្តលំហែរកាយរបស់លោកជំទាវ ជា សំអាត រួមទាំង ម៉ាស៊ីនត្រជាក់ ២គ្រឿង – ពួក ២ – កង្ហារព្យួរជញ្ជាំង ២ គ្រឿង – ធុងទឹក ២ – កញ្ចក់ ២ផ្ទាំងធំ – អំពូលភ្លើង ៣០អំពូលនិងសម្ភារ:ជាច្រើនទៀត។

ករណីខាងលើនេះ កម្លាំងជំនាញបានធ្វើការពន្លត់ទាន់ពេល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៧ គ្រឿងក្នុងនោះមាន រថយន្តស្នងការដ្ឋាន ៣ គ្រឿង, រថយន្តអធិការដ្ឋាន ១ គ្រឿង, រថយន្តក្រុមហ៊ុន SEZ Co,Ltd ១ គ្រឿង និងរថយន្តឯកជនរបស់ឈ្មោះ សៀង បូរ៉ាត់ ២ គ្រឿង ទើបពន្លត់រលត់បាត់ទៅវិញ។
បច្ចុប្បន្ន ក្នុងករណីខាងលើនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមូលហេតុនៃការឆេះ៕

មតិយោបល់