ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់ នៅចាក់អង្រែក្រោម

ភ្នំពេញ: នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ រួមនឹងថ្នាំញៀនមួយចំនួន នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សាន ភារី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុម ទី២៩ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ

ក្រោយឃាត់ខ្លួនសង្ស័យ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០១ថង់ (កញ្ចប់ធំ១ , កញ្ចប់តូច១)។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់