ភ្នំពេញៈ យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ២ និង៤០នាទីរសៀល នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៤(GS4-F13) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំកិលបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិរលួស ភូមិព្រែកថ្លឹង ព្រែកថ្លឹង១ ព្រែកថ្លឹង២ ភូមិព្រែកប្រណាក់ និងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នាំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៤ រសៀលវិញ៕
មតិយោបល់