ព័ត៌មានជាតិ

រថយន្តបែនដឹកដីបុកឡិចស៊ីសRx330 រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ដឡិចស៊ីសRx330 បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដដឹកដីបុកពីចំហៀង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដឡិចស៊ីសRX330 មួយគ្រឿង ពាក់ស្លាកលេខ2AF- 6292 បើកបរដោយស្រ្ដីម្នាក់ឈ្មោះ សៀក កញ្ញារី អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីជើងត្បូងបត់ឆ្វេងផ្លូវ ប៉ុន្ដែបត់មិនទាន់ផុតផង ស្រាប់តែមានរថយន្ដដឹកដីមួយគ្រឿង ដែលពាក់ស្លាកលេខ3D-6118 បើកបរដោយឈ្មោះ សេង សីហា អាយុ២៥ឆ្នាំ ធ្វើតាមបណ្ដោយផ្លូវ២១៧ ស្របទិសគ្នាក៏ជ្រុលមកបុកគូថរថយន្ដឡិចស៊ីសRx330 ពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យបែកកញ្ចក់និងស្ដុបក្រោយផ្នែកខាងឆ្វេងយ៉ាងដំណំតែម្ដង។

គួររំលឹកផងដែរថា នៅពាក់ខែមករាដើមឆ្នាំ២០១៨នេះ មានមនុស្សជាច្រើននាក់បានស្លាប់និងរថយន្តម៉ូតូរងការខូចខាតដោយសារតែរថយន្តដឹកដីធន់ធំៗនេះ បើកឆ្លងកាត់នៅក្នុងទឹកដីខណ្ឌដង្កោបង្កជាញឹកញាប់។

ដូច្នេះប្រជាពលរដ្ឋបានសូមណូមពរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាចុះជួយត្រួតនិត្យទៅលើរថយន្តទាំងនោះផង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកសម្របសម្រួលដោយភាគីខាងរថយន្ដដឹកដីយករថយន្ដឡិចស៊ីសRx330 ទៅជុសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់