ព័ត៌មានជាតិ

កាមរី ពន្លះម៉ូតូពេញទំហឹង ស្លាប់និងរបួស៣នាក់ នៅកំពត!

​កំពត: កាលពីវេលាម៉ោង៨និង១៥នាទីយប់ ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ របួសធ្ងន់២នាក់ និងស្លាប់ម្នាក់ ស្ថិតលើ​​ផ្លូវជាតិ​លេខ​៣ ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេតកំពត​។ ​

ជនរងគ្រោះមាន​ឈ្មោះ​ រី​ ហ្វ៊ី​ន ​អាយុ​២៥​ឆ្នាំ ភេទប្រុស​ និងអ្នករួមដំណើរទី១ឈ្មោះ រី កា​យ៉ូ​ម ភេទ​ប្រុស អាយុ២៤​ឆ្នាំរបួសធ្ងន់​ទាំង២​នាក់​ស្នាក់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​ និងទី៣ឈ្មោះ ណាត ឈី​ម ភេទ​ស្រី អាយុ២៧​ឆ្នាំ ស្នាក់នៅភូមិ​​វាល​ក្រសាំង ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។ រីឯជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ ដោយរូបគេបានគេចខ្លួន បាត់ភ្លាមៗតែម្តង តែបន្សល់ទុករថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AO-1150។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់