ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយធ្លាក់The Voice បេក្ខនារី ង៉ែត សូរង្សី ចូលពេទ្យ

ភ្នំពេញៈ យោងតាមការប្រកាសនៅផេកសិល្បករខ្មែរ បានសរសេរថា បេក្ខនារី ង៉ែត សូរង្សី ដែលធ្លាក់ពីកម្មវិធី the voice Cambodia ដោយសារតែនាងរន្ធត់ចិត្តនឹងលទ្ធផលធ្លាក់ ហើយសន្លប់ភ្លាមៗ ដែលតម្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ មកទល់ពេលនេះមានដំណឹងថា នាងបានធូរស្រាលជាងមុនហើយ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ មិថុនា បេក្ខនារី នាង ង៉ែត សូរង្សី បានយំស្រែក និងហូរទឹកភ្នែកគួរឲ្យកម្សត់ជាងគេ បើធៀបនិងបេក្ខជន បេក្ខនារី ដែលធ្លាក់ផ្សេងទៀត។ នោះ គឺមកពីនាងមានក្ដីសង្ឃឹមថា នឹងបានបន្តក្នុងកម្មវិធីនេះយ៉ាងមុតមាំ ប៉ុន្តែចុងក្រោយនាងបែរជាខកចិត្តនឹងលទ្ធផលនេះ ទើបធ្វើឲ្យនាងរន្ធត់ចិត្តរហូតដល់ដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕

មតិយោបល់