ព័ត៌មានជាតិ

កម្លាំងចម្រុះបង្ក្រាបក្បួនដង្ហែរថយន្តដឹកឈើមន្ត្រីពាក់ស្បែកខ្លា

ត្បូងឃ្មុំៈ កម្លាំងចម្រុះ មានខណ្ឌរដ្ឋបាលព្រៃឈើ ប៉ូលិសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថ ឃាត់បានឡានដឹកឈើចំនួន០២គ្រឿង និងរថយន្តសារ៉ែន ១គ្រឿង កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពឲ្យដឹងថា ប្រតិបត្តការខាងលើនេះ ខណៈមានរថយន្តយោធាចំនួន០២គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ01 3.4797 និងមួយគ្រឿងទៀតពាក់ផ្លាកលេខខេមរភូមិន្ទ 01 3.4823 រួមទាំងរថយន្តសារ៉ែននាំមុខមួយគ្រឿងទៀតពាក់ស្លាកលេខខេមរភូមិន្ទ 2-0832 ដោយមានការសង្ស័យ កម្លាំងចំរុះសហការគ្នាចុះឃាត់រថយន្ត ដើម្បីធ្វើការឆែកឆេរ ទើបរកឃើញវត្ថុតាងសុទ្ធតែឈើពេញក្នុងរថយន្តទាំង៣គ្រឿង។

បច្ចុប្បន្ន កម្លាំងចំរុះធ្វើការឃាត់រថយន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់