ភ្នំពេញៈ នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ប៉ាង លីដា អភិបាលរង ខណ្ឌទួលគោ និងលោក ស៊ឹម ពិសិដ្ឋ អធិការរង នាយប៉ុស្តិ៍បឹងកក់២ មេភូមិ បានយកលិខិតសាកក្រមពីការ «ផ្តន្ទាទោសដាក់ ពន្ធនាគារលោក កឹម សុខា កំណត់៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល» មកបិតមុខផ្ទះលោក កឹម សុខា លេខ៩៧ ផ្លូវ៣១៣ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តុលាការបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់៨០០.០០០(ប្រាំបីសែ)រៀលដាក់ជាថវិការដ្ឋ ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌ។
សាមីខ្លួន មានសិទ្ធិចូលមកប្តឹងឧទ្ធរណ៍ ក្នុងរយៈពេល១ខែ គិតពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ តាមបញ្ញត្តិមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕
មតិយោបល់