ព័ត៌មានជាតិ

ដឹងថាសង្គមស្អប់ខ្ពើម! នៅតែប្រព្រឹត្តទៀត..

ពោធិ៍សាត់: លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់ Post News ថា កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនប្រុសស្រីចំនួន៧នាក់ និងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់តូចធំ នៅផ្ទះសំណាក់ វិមានទិព្វ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងនិងខេត្តពោធិ៍សាត់។

ជនសង្ស័យទាំង៧នាក់ ទី១.ឈ្មោះ សឿន ចាន់នឿន ភេទប្រុស អាយុ ២១ឆ្នាំ, ទី២ឈ្មោះ វិន វិបុល ភេទប្រុស អាយុ២៩ឆ្នាំ, ទី៣ឈ្មោះ សាក់ សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៤ឈ្មោះ ជា ស្រីលី ភេទស្រី អាយុ១៦ឆ្នាំ, ទី៥ឈ្មោះ ហាក់ ជីធី ភេទស្រី អាយុ១៦ឆ្នាំ អ្នកទាំង៥នាក់ រស់នៅក្នុងក្រុងពោធិ៍សាត់, ទី៦ឈ្មោះ ឌឹម វណ្ណ: ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ និងទី៧ឈ្មោះ គិន ធឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកសំរ៉ង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកផែនប្រឆាំងបទល្មើស ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់