ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យ ឃាត់រថយន្តនិងម៉ូតូចំនួន១៨០គ្រឿង នៅក្រុងព្រះសីហនុ!

ព្រះសីហនុៈ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចរាចរណ៍ បានចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៤គោលដៅ ក្នុងក្រុងព្រះសីហនុ ជាលទ្ធផលត្រួតពិនិត្យសរុបបានចំនួន១៨០គ្រឿង , រថយន្តចំនួន៨គ្រឿង មានដូចខាងក្រោម៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពបានចំនួន១៦០គ្រឿង ពិន័យទាំងអស់។
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១២គ្រឿង ពិន័យទាំងអស់។
៣.រថយន្តមិនពាក់ខ្សែក្រវ៉ាត់ ចំនួន២គ្រឿងពិន័យទាំងអស់។
៤.រថយន្តធុនធំល្មើសចូលក្រុងនៅពេលថ្ងៃចំនួន០១គ្រឿង (ពិន័យ) ។
៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៥គ្រឿង មិនទាន់ពិន័យ រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕

មតិយោបល់