ភ្នំពេញៈ យុវជន២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទទៅលើជនបរទេសមិនបានសម្រេចដោយជនសង្ស័យម្នាក់ទៀតជិះពីក្រោយហក់ពីលើម៉ូតូធ្វើឲ្យអ្នកឆក់ដែរជាអ្នកឌុបនោះជ្រុលចង្កូតទៅបុកគូទរ៉ឺម៉កកង់បីត្រូវសមត្ថកិច្ចឃាត់ជាប់ទាំង២នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៥៤កែងផ្លូវ ១៣ សង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យមានគ្នា២នាក់ហើយឌុបគ្នាបំរុងទៅជួបសង្សាលុះឃើញឳកាសល្អដោយឃើញជនរងគ្រោះជាជនជាតិបរទេសកំពុងតែឈរចុចទូរសព្ទ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-2937 ក៏អ្នកឌុបឲ្យអ្នកជិះក្រោយឆក់តែអ្នកជិះក្រោយមិនព្រមឆក់ ក៏ស្រាប់តែជនសង្ស័យជាអ្នកឌុបជិះជិតជនបរទេសនោះហើយធ្វើសកម្មភាពឆក់តែមិនបានសម្រេចហើយអ្នកជិះពីក្រោយក៏ភ័យពេកលោតចុះពីលើម៉ូតូធ្វើឲ្យជនសង្ស័យជាអ្នកឌុបរេចង្កូតទៅបុកគូទកង់បីដួលម៉ូតូត្រូវបានប្រជាពលរដ្ឋចាប់ជាប់ស្វាគមន៏ម្នាក់មួយដៃមួយជើងឃាត់ខ្លួនឲ្យសមត្ថកិច្ចទាំង២នាក់។
ជនសង្ស័យដែរជាអ្នកឌុបហើយក៏ជាអ្នកឆក់ផងនោះមានឈ្មោះ សុខ ហេង អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិនិរោធ៏ សង្កាត់ ច្បាអំពៅ២ ខណ្ឌ ច្បាអំពៅ ។
ជនសង្ស័យដែររត់គេចនោះឈ្មោះ រិទ្ធ តុលា អាយុ ១៧ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅភូមិនិរោធ៏ សង្កាត់ ច្បាអំពៅ២ ខណ្ឌ ច្បាអំពៅ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យនឹងម៉ូតូយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការនឹងកាត់ទោសទៅតាមនិតិវិធីច្បាប់៕
មតិយោបល់