ព័ត៌មានជាតិ

នៅក្មេងសោះ​ ​ផ្តាច់ជីវិតខ្លួនឯង!..

តាកែវៈ បុរសម្នាក់តូចចិត្តនឹងជម្ងឺប្រចាំកាយរបស់ខ្លួន ក៏បានធ្វើអត្តឃាតចង.ក នៅក្នុងបន្ទប់ទឹកទៅនឹងមេដំបូល ជាមួយនឹងស្បៃររុំរបួសរបស់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ​វេលាម៉ោង១០និង៣០នាទីព្រឹក ស្ថិតត្រង់ចំណុចភូមត្រពាំងសាលា​ សង្កាត់កោះស្រែ ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ កយ ម៉ុស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ​​ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចសន្និដា្ឋនជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កប្រាកដមែន។ ចំណែកសពក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់