ព្រៃវែង: មានករណីហិង្សាដោយចេតនាមួយបានកើតឡើង បន្ទាប់ពីមានបុរស២នាក់ស្រវឹងរៀងខ្លួន ទាស់សម្តីគ្នានៅក្នុងវង់រាំ ក៏ត្រូវបានជនសង្ស័យ ទាញកាំបិតទៅកាប់បុរសរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង
ជនរងគ្រោះមានឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៣៥ឆ្នាំ(របួសធ្ងន់) និងជនសង្ស័យឈ្មោះ រុន ចិច ភេទប្រុស អាយុ២៨ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកវត្ថុតាងនិងជនសង្ស័យ ដើម្បីនាំខ្លួនមកកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់