Post News Media ព័ត៌មានកីឡា Man Utd ដណ្តើ...

Man Utd ដណ្តើម Kepa ជាមួយ Real Madrid

ក្រុមបីសាចក្រហម Manchester Unitedបានចូលខ្លួន​ទៅប្រជែងយកអ្នកចាំទីវ័យក្មេងអេស្ប៉ាញ Kepa Arrizabalaga ពីក្រុម Atletico Bilbao បន្ទាប់ពីអ្នកចាំទីរូបនេះ បានបដិសេធការផ្លាស់ទៅកាន់ Bernabeu ។

Man Utd កំពុងតែអាចនឹងបាត់បង់អ្នកចាំទីអាហ្សង់ទីន​ដៃទី២ Sergio Romero ក្រោយពេលដែលក្រុមកាំភ្លើងធំ Arsenal ផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ្នកចាំទីរូប​នេះ ដើម្បីយកទៅជំនួសតំណែងរបស់ Cech ដែលមានវ័យកាន់តែជ្រេទៅហើយនោះ។ ក្នុងនោះដែរ បីសាចក្រហម បានសម្លឹងឃើញអ្នកចាំទីអេស្ប៉ាញមួយរូប ដែលកំពុងតែលេចធ្លោយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ដើម្បីបំពេញបន្ថែម នៅពេលដែល Romero ចាកចេញ។

ជាការពិតណាស់ Kepa Arrizabalaga ត្រូវបានទម្លាយឲ្យដឹងថា អ្នកចាំទីវ័យក្មេងអេស្ប៉ាញរូបនេះ នឹងត្រូវផ្លាស់ទៅកាន់ Real Madrid តាំងពីដើមសប្តាហ៍ទី១ នៃខែមករាកន្លងមកម្លេះ។ ក៍ប៉ុន្តែ Kepa បានបដិសេធ ក្នុងការផ្លាស់ទៅកាន់ Bernabeu ដោយយល់ព្រមបន្តលេងឲ្យក្រុម Atletico Madrid បន្តទៀត។

យ៉ាងណាវិញ ក្រុមបីសាចក្រហម Manchester United បានផ្តោតគោលដៅ មកប្រមាញ់ Kepa Arrizabalaga ដើម្បីនាំយកទៅកាន់ Old Trafford ក្នងគោលបំណងជំនួសតំណែងរបស់ Sergio Romero ដែលអាចនឹងចាកចេញនៅរដូវក្តៅក្រោយនេះ។