ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះឃាត់ខ្លួនជនជាតិវៀតណាមជិត២០នាក់ នៅខណ្ឌចំនួន២ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩ និង៥០នាទី ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី សហការជមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ ទី១ សិប្បកម្មដែកស្មិត ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ទី២ហាងកាហ្វេង៉ុកងីង ទី៣ហាងកាហ្វេធី ថាន់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី៤ ផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្សសរុប២៤នាក់ ស្រី១០នាក់ ជាជនជាតិវៀតណាម តែក្នុងនោះមានជនជាតិវៀតណាម ចំនួន ១៩នាក់ ស្រី១០នាក់ បានលួចចូលមកស្នាក់នៅនិងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់