ព័ត៌មានជាតិ

First News: កាមរីបើកជែងរថយន្តមួយគ្រឿង បែកក​ង់ជ្រុលចង្កូតបុកដើមឈើក្រឡាប់ធ្លាក់ផ្លូវ សង្ស័យមានអ្នកស្លាប់

រតនគិរី: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តកាមរីមួយគ្រឿងរេចង្កូត​ជ្រុលទៅបុកដើមឈើ បណ្ដាលឲ្យក្រឡាប់ និងមានអ្នករងរបួស សង្ស័យមាន​អ្នកស្លាប់ផងដែរ ស្ថិតក្នុង​ភូមិកា៣ ស្រុកកែវសីមា ខេត្តរតនគិរី ។

តាមសេចក្តីរាយការណ៍បានបន្ថែមថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-9321 ធ្វើដំណើរជាលក្ខណ:គ្រួសារមានប្ដីប្រពន្ធ និងកូនអាយុប្រហែល១ខួប លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានជែងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យ​បែកកង់​រេចង្កូត​ទៅបុកដើមឈើក្រឡាប់ធ្លាក់ផ្លូវតែម្ដង។

បញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេសង្ស័យអាចមានអ្នកស្លាប់៕

ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៖

មតិយោបល់