មន្ត្រីនគរបាលជាច្រើនពិសេសប្រជាពលរដ្ឋបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងថា លោក សាត គឹមសា ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបងចេះស្ទីលកៀបស៊ីប្រជាពលរដ្ឋស្លូតត្រង់លើបញ្ហាច្បាប់ចរាចរណ៍នឹងយកច្បាប់ធ្វើជាអាជីវកម្ម ហើយថែមទាំងបានអំពើពុករលួយយ៉ាងខ្លាំងផងដែរ។
ក្រុមមន្ត្រីនគរបាលទាំងនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា នគរបាលចរាចរណ៍ខេត្តបាត់ដំបង ក្រោមការគ្រប់គ្រងរបស់លោក សាត គឹមសាន ប្រធានការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្ត កំពុងត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងទៅលើ រឿងអាស្រូវពុករលួយរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបងមួយក្រុមតូចដែលគេដឹងថា ជាកូនចៅជុំនិតៗរបស់លោក សាត គឹមសាន ក្នុងការផាកពិន័យ ហើយមិនចេញវិក្ក័យបត្រតាមច្បាប់ គឺជាប្រការដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង រិះគន់កាន់តែខ្លាំងឡើងៗ នឹងបានបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ក្រុមមន្ត្រី និងពលរដ្ឋបានខ្សឹបទៀតថា កន្លងទៅថ្មីៗនេះ មាននារីវ័យក្មេង២នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវនគរបាលចរាចរណ៍ប្រចាំរង្វង់មូលរូបចម្លាក់ដៃ៨ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលគេដឹងថា ជាមនុស្សជំនិតនឹងលោក សាត គឹមសា នោះបានចាប់ ផាកពិន័យក្នុងម្នាក់១៥០០០រៀល ដោយមិនមានចេញវិក្ក័យបត្រតាមការទាមទាររបស់នារីវ័យក្មេងទាំង២នាក់នោះទេ ដោយនិយាយថាដល់ម៉ោងសម្រាក។
ប្រភពបានខ្សឹបទៀតថា បន្ទាប់មកពេលនារីវ័យក្មេងទាំង២នាក់ជិះម៉ូតូទៅដល់ចំណុចខាងមុខទីបញ្ជាការយោធាភូមិភិ៥ ស្រាប់តែមាននគរបាលចរាចរណ៍មួយក្រុមទៀត ដែលជាកូនចៅជំនិតរបស់លោក សាត គឹមសាន ដែរនោះក៏ស្ទុះចេញមក ចាប់ផាកពិន័យពួកនាង៣ម៉ឺនរៀលម្ដងទៀត ដែលជាហេតុធ្វើឲ្យពួកនាងតវ៉ាយ៉ាងខ្លាំងក្លាតែម្តង។
ប្រភពខាងលើនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា លោកសាត គឹមសាន បានបញ្ជាឱ្យកូនចៅជុំនិតចេះស្ទីលរកលុយប្រដាក់គ្នាដូចខ្យងបែបនេះដើម្បីប្រមូលលុយឱ្យគាត់ បើចុះគោលដៅរកលុយមិនបានឱ្យគាត់ទេ លោកសាត គឹមសាន នឹងដាក់ទៅគោលដៅដែលចាំតែរៀបចំសណ្តាប់ធ្នាប់វិញ។ ក្រៅពីនេះ លោក សាត គឹមសាន ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបង បណ្ដោយឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តជាយូរមកហើយធ្វើឱ្យមន្ត្រីរាជការនឹងពលរដ្ឋរិះគន់យ៉ាងខ្លាំងផងដែរ។
ក្រុមមន្ត្រីនឹងពលរដ្ឋនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថាសមត្ថកិច្ចនគរបាលចរាចរណ៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាត គឹមសាន មិនយកចិត្តទុកដាក់អនុវត្តន៍ឲ្យត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ហើយបញ្ហាកើតឡើងទៅលើនារី២នាក់ វាបានបញ្ជាក់យ៉ាងច្បាស់នូវអំពើពុករលួយតាមស្ទីលថ្មីរបស់មេនគរបាលចរាចរណ៍ខេត្តនេះ។
មិនតែប៉ុណ្ណោះ ករណីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ក៏កើតឡើងជាបន្តបន្ទាប់ដែរ ដោយសារតែលោក សាត គឹមសាន បណ្ដោយឲ្យកូនចៅរបស់ខ្លួនគិតតែពីរឿងផលប្រយោជន៍ហួសហេតុពេក។
ក្រុមមន្ត្រីទាំងនោះបានខ្សឹបប្រាប់ទៀតថា ទង្វើរបស់មេនគរបាលចរាចរណ៍នេះ ស្នងការនគរបាលខេត្តបាត់ដំបងលោក ស ថេក បានជ្រាបដែរ ឬអត់នោះទេ។
ប្រភពបានខ្សឹបទៀតថា ប្រធានការិយាល័យនគរបាលចរាចរណ៍នៃស្នងការខេត្តនេះកំពុងតែធ្វើដកម្មភាពយ៉ាងខ្លាំក្លាក្នុងការប្រព្រឹត្តិ អំពើពុករលួយ និងទង្វើមិនប្រក្រតីជាច្រើននៅ ខេត្តបាត់ដំបងនេះ។ រឿងរ៉ាវខាងលើដែលមន្ត្រីនគរបាលនិងប្រជាពលរដ្ឋខ្សឹបមកប្រាប់នេះ នាយក្តាមប្រៃយើងមិនដឹងថាលោក សាត គឹមសាន និងកូនចៅជុំនិតៗប្រព្រឹត្តិអំពើពុករលួយកម្រិតណានោះទេ ដោយនាយយើងទុកនាទីនេះ ឱ្យលោកស្នងការ ឬ អង្គភាពប្រឆាំងអំពើពុករលួយចាត់ការចុះ៕
មតិយោបល់