ព័ត៌មានជាតិ

យី! បើករថយន្តបុកគេឯងបណ្តាលឲ្យរបួសហើយ បើករត់បាត់!

ប៉ៃលិនៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូមួយគ្រឿង រួចបន្តទៅបុកបុរសម្នាក់ ដែលកំពុងដើរថ្មើរជើង ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

្ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី​យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈដែលមានរថយន្តមួយគ្រឿង មិនចាំម៉ាក បានបើកទៅបុកជាមួយនិងម៉ូតូ ហើយក៏ជ្រុលទៅបុកអ្នកថ្មើជើងដែលកំពុងធ្វើដំណើរតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ដោយអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ព្រោះបានបើករថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ផន គឹម ភេទ ប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបរហុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាលបែកមាត់ និងអ្នកធ្វើដំណើរថ្មើជើងមិនទាន់ស្គាល់អត្តសញ្ញាណ របួសធ្ងន់បាក់ភ្លៅខាងស្តាំត្រូវបានសមត្ថកិច្ចបញ្ជួនទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលរបួសផងដែរ៕

មតិយោបល់