ព័ត៌មានជាតិ

អាសូរណាស់ម្ដាយយើងម្ដាយគេ! ភ្លឺឡើងមិនទាន់ធាក់កង់លក់នំ ដើម្បីដោះស្រាយជីវភាព តែអកុសលត្រូវរថយន្តបុកស្លាប់

កំពង់ធំៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៥និង០០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៧១ គីឡូម៉ែត្រលេខ៥៧-៥៨ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអ្នកជិះកង់ ទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

អ្នកជិះកង់ឈ្មោះ ហ៊ុន ថេត ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មុខរបរលក់ដូរ)។
រថយន្ត និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកគេចពីកន្លែងកើតហេតុបាត់ សមត្ថភាពជំនាញកំពុងស្រាវជ្រាវរក។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើករថយន្តបើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់