ភ្នំពេញៈ បុរសម្នាក់មានជំងឺសរសៃប្រសាទប្រចាំកាយ ខឹងនឹងឪពុកម្តាយស្តីបន្ទោសរឿងពាក់មួកសុវត្ថិភាពបន្តិចបន្តួច ក៏ទាញកាំបិតដេញកាប់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះអត់លេខ ផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសដែលមានជំងឺសរសៃប្រសាទខាងលើមានឈ្មោះ ណូយ ឆៃហេង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។
បើតាមសម្តីពីឪពុកម្តាយបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ បុរសខាងលើបានជិះម៉ូតូម៉ាក អាឆាលី មួយគ្រឿង ដោយអត់ពាក់មួកសុវត្ថិភាពហើយក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករាចាប់ឃាត់ម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧កមរា។ លុះដល់វេលាថ្ងៃកើតហេតុ ពួកគាត់ទាំង២បានជេរសម្តីបន្ទោសទៅលើបុរសជាកូនថា «ម៉េចបានជិះម៉ូតូចេះតែអត់ពាក់មួកសុវត្ថិភាពឲ្យប៉ូលិសចាប់អ៉ីចឹង!» តែកូនគាត់ បានតមាត់ជាមួយនិងពួកគាត់ ខណៈពេលស្ត្រីជាម្តាយខឹងនឹងកូនពេកក៏បម្រុងនឹងវាយ។ ស្រាប់តែកូនរបស់គាត់ខឹងច្រឡោត ស្ទុះទៅវាយគាត់ជាម្តាយមួយដៃចំខ្នង ហើយក៏ស្ទុះទៅយកកាំបិត ដេញកាប់ឪពុកនិងបងប្អូនដែលនៅផ្ទះបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកជួយឃាត់ តែបុរសខាងលើដែលកូនមិនព្រមស្តាប់អ្នកណាទាំអស់ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅធ្វើការអន្តរាគមន៍ចាប់ឃាត់ខ្លួនបុរសខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋផ្សារដេប៉ូទី១ដើម្បីធ្វើការសួរនាំ។
ប្រភពដដែលបានបន្តថា កូនប្រុសរបស់គាត់ខាងលើមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរតាំងពីគេមានអាយុ៨ឆ្នាំមកម្ល៉េះ ហើយជំងឺនោះក៏ចាប់ផ្តើមកើតជាជំងឺសរសៃប្រសាទប្រចាំកាយកូនរបស់ពួកគាត់រហូតមក ហើយពួកគាត់ខំព្យាយាមយកកូនរបស់គាត់ទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យមកហើយដែលតែនៅតែមិនអាចព្យាបាលបាន ហើយរាល់ពេលដែលពួកគាត់សម្តីបន្ទោសកូនរបស់គាត់ម្តងៗ គឺរូបគេតែងតែខឹងច្រឡោទបង្កឲ្យជំងឺសរសៃប្រសាទរបស់គេរើឡើងតែមិនដែលបង្កជាហិង្សាទៅលើអ្នកណានោះទេ។ លុះដល់ថ្ងៃកើតហេតុគាត់ក៏បានសម្តីបន្ទោសទៅលើកូនប្រុសបង្កឲ្យជំងឺសរសៃប្រសាទរើវិញម្តងទៀត ទើបបង្កជាហិង្សាតែម្តង។
ក្រោយពេលកើតហេតុដោយឪពុកម្តាយអស់លទ្ធភាពនឹងមើលថែកូនដែលមានជំងឺប្រចាំកាយដូចនោះ ទើបសម្រេចចិត្តប្រគល់កូនឲ្យទៅសមត្ថកិច្ច ដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំនិងព្យាបាល៕
https://youtu.be/YdZOamX9fWw
មតិយោបល់