ព័ត៌មានជាតិ

ទំនើបប៉ះទំនើប! ឡិចស៊ីស៤៧០ស្លាកលេខភ្នំពេញ2H-6139 បុករះរថយន្ត៥៧០ ស្លាកលេខរដ្ឋ07 2-6888 ម៉ូតូនិងរ៉ីម៉កលក់កាហ្វេ ខ្ទេចគ្មានសល់!

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តឡិចស៊ីស៤៧០ ក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុករថយន្តឡិចស៊ីស៥៧០ និងម៉ូតូ១គ្រឿង ហើយនិងរ៉ឺម៉កលក់ទឹកក្រូចមួយគ្រឿងទៀត តែសំណាងល្អបង្កឲ្យអ្នកលក់ទឹកក្រូចរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ07 2-6888 បានចតរថយន្តនៅមុខហាងឈូស៊ាងកឺចូលហូបអី ម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវ អ៉ី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-0104 បានចតនៅមុខហាងនោះដូចគ្នា ហើយក៏មានរទះលក់កូកា បានបើកមកអែមខាងមុខរថយន្តឡិចស៊ីស៥៧០នោះ ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6139 បើកក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុករថយន្តឡិចស៊ីស៥៧០និងម៉ូតូ ហើយរថយន្ត៥៧០ក៏ខ្ទាតទៅបុករ៉ឺម៉កលក់ទឹកក្រូចបណ្តាលឲ្យបុរសជាអ្នកលក់ទឹកក្រូចនោះរងរបួសជើងស្រាល និងនារីដែរជិះក្នុងរថយន្តបង្កនោះ រងរបួសបែកក្បាលបោកជាមួយកញ្ចក់រថយន្តស្រាលដូចគ្នា ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុឲ្យធ្វើការចចារគ្នាហើយខាងភាគីបង្កបានចេញថ្លៃព្យាបាលឲ្យអ្នកលក់ទឹកក្រូចនោះហើយចេញថ្លៃខូចខាតម្ចាស់ម៉ូតូនឹងធានាថានឹងធ្វើរថយន្តឲ្យបានស្អាតដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

//youtu.be/Uff6eLKelA0

មតិយោបល់