ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាប៉ោង បានធ្វើការឃាត់ខ្លួន ពីបទប្រើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង២០នាទី បន្ទាប់ពីទទួលបានព័ត៌មានតាមទូរស័ព្ទពីលោកមេភូមិស្តុកឃ្លោក ថាមានករណីប្រើអំពើហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោងបានឲ្យដឹងថា ៖ អំពើហិង្សានេះបង្កឡើងដោយបុរសឈ្មោះ…
មតិយោបល់