ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រវឹង លោតទឹកទន្លេសម្លាប់ខ្លួន

កណ្តាលៈ មានករណី​បុរសម្នាក់ ធ្វើអត្តឃាត(លោតទឹកទន្លេ) ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិបារ៉ែនក្រោម
ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ​ ទាងហោ​ ស៊ុយ​ ភេទប្រុស​ អាយុ១៩ឆ្នាំ ​ជនជាតិខ្មែរ នៅភូមិព្រែក ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​កសិក​ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកឆ្លងទូកដរ(កំពង់ចំលងព្រែកតូច)ពេលឆ្លងដល់ចំងាយប្រហែល ជាង៣០ម៉ែត្រពីច្រាំងជនរងគ្រោះមានសភាពស្រវឹងស្រា(បញ្ជាក់របស់សាក្សី) រួចក៏បានលោតទឹកបាត់ខ្លួនតែម្ដង ។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ទើបប្រទះឃើញសាកសពអណ្តែកទឹកក្នុងទន្លេបាសាក់​ ស្ថិតនៅភូមិពោធិលើ​ ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល​ ។

ក្រោយបានទទួលព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា​ ស្វាយប្រទាល បាន​សហការជាមួយផ្នែកជំនាញបានពិនិត្យសាកសព ឃើញថា ​ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺស្លាប់ដោយសារលង់ទឹក៕

មតិយោបល់