ព័ត៌មានកីឡា

Alexis Sanchez បង្ហាញខ្លួនជាផ្លូវការណ៍ជាមួយក្រុមបីសាចក្រហម

បន្ទាប់ពីពាក្យចរចាមអារាមជាច្រើន បានលេចធ្លាយនាពេលកន្លងមក នៅពេលនេះ ខ្សែប្រយុទ្ធ Alexis Sanchez បានផ្លាស់ជាផ្លូវការណ៍មកកាន់ក្រុមបីសាចក្រហម Manchester United ហើយក្រោយពីបង្ហាញខ្លួននៅ Old Trafford យប់មិញនេះ។

Sanchez បានក្លាយជាកីឡាករផ្លូវការណ៍ហើយ របស់ក្រុមបីសាចក្រហម Manchester United ដោយកីឡាករឈីលីរូបនេះ ទទួលបានអាវលេខ៧ ដែល Man Utd បានរក្សាទុកជាង១រដូវកាលកន្លងមកនេះ។ ក្នុងការផ្លាស់មកកាន់ Man Utd នេះដែរ​ Alexis Sanchez ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ១៧លានផោន រួមជាមួយនឹងប្រាក់ប្រចាំសប្រាហ៍ខ្ពស់ជាងគេបំផុតនៅ Premier League ពោល ៥០ម៉ឺនផោន ក្នុង១សប្តាហ៍ ដែលច្រើនជាង២ដងនៃប្រាក់ឈ្នួលរបស់ខ្សែ​ប្រយុទ្ធ​ប៊ែលហ្ស៊ិក Romelu Lukaku ដែលផ្លាស់មកកាន់ Old Trafford កាលពីរដូវក្តៅកន្លងមក ត្រឹមតែ ២៥ម៉ឺនផោនប៉ុណ្ណោះ។

ដូច្នេះហើយ Alexis Sanchez បានក្លាយជាកីឡាករ ដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុត​នៅ Premier League នាពេលបច្ចុប្បន្ននេះ។

មតិយោបល់