ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿងបានបុកគ្នា បណ្តាលឲ្យខ្ទាតចូលរថយន្តដឹកគ្រឿងចក្រ កិនបុរសម្នាក់ ធ្លាយខួរស្លាប់មួយរំពេច នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤២នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចកំបូល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕



មតិយោបល់